ចាប់គ្រឿងញៀនឆ្លងដែនចូលកម្ពុជាទម្ងន់ជាង៤០គីឡូក្រាមពីជនជាតិឡាវ

0
252

ដោយៈ បាយ៉ង់ថែមស៍
ស្ទឹងត្រែងៈ កម្លាំងសមត្ថកិច្ចការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាល ខេត្តស្ទឹងត្រែង បង្ក្រាប បទឧក្រិដ្ឋកម្ម ជួញដូរគ្រឿងញៀនឆ្លងដែនតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ឡាវឃាត់ខ្លួន ជនសង្ស័យចំនួន២នាក់ ជាជនជាតិឡាវ នៅព្រឹកថ្ងៃទី១៥ ខែមករា ឆាំ្ន២០២១ ត្រង់ចំណុចភូមិសាស្រ្ត ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយ សែនជ័យ ខេត្តស្ទឹងត្រែង។

សមត្ថកិច្ចបាននាំជនសង្ស័យមកបង្ហាញទីតាំងលាក់គ្រឿងញៀនដោយរកឃើញវត្ថុតាងថ្នាំញៀន ប្រភេទមេតំ ហ្វេតាមីនម្សៅក្រាមពណ៌សថ្លា (ICE) ចំនួន៤១ដុំស្មើនិង៤១គីឡូក្រាម។ ជនសង្ស័យទាំង២នាក់សមត្ថកិច្ច បានសាកសួរតាមនីតិវិធីស្វែងរកបក្ខពួកបន្ថែមទៀត និងត្រៀមបញ្ជូនទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់៕