គ្រាន់តែស្រមើងស្រមៃប្រពន្ធរួមតំណេកជាមួយគេយកកាំបិតផ្គាក់ទៅកាប់ឩ្យស្លាប់ក្នុងថ្លុកឈាម

0
306

ដោយៈ សុខ សុភ័ណ្ឌ
កំពង់ស្ពឺៈ បុរសម្នាក់ទំនងជាញៀនថ្នាំឆ្កួតគ្រាន់តែស្រមើងស្រមៃឃើញប្រពន្ធខ្លួនរួមតំណេកជាមួយជនរងគ្រោះ ក៍យកកាំបិតផ្គាក់ទៅកាប់៤កាំបិតផ្ទួនៗឩ្យស្លាប់ក្នុងថ្លុកឈាមតែម្ដង។ ហេតុការណ៍នេះកើតឡើងកាលពីវេលា ម៉ោង២:៤០រសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅ ភូមិគោកមានជ័យ ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំ ពង់ស្ពឺ។

បើតាមនគរបាល ខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ម៉ៃ សៅគៀង អាយុ២៧ឆ្នាំរស់នៅ ភូមិគោក មានជ័យ ឃុំព្នាយ ស្រុកសំរោងទង ពាក់ព័ន្ធករណីឃាតកម្មដោយចេតនា។ ជនសង្ស័យបានយកកាំបិតផ្គាក់ កាប់ទៅលើជនរងគ្រោះឈ្មោះ សែម ភា ហៅ វ៉េវ ភេទប្រុសអាយុ២១ឆ្នាំរស់នៅភូមិឃុំជាមួយគ្នាចំនួន៤កាំបិត គឺត្រូវចំក្បាលលើត្រជៀកខាងស្ដាំ១កាំបិត កញ្ចឹងក២កាំបិតសងខាង កែងដៃខាងស្ដាំ១កំាបិត បណ្ដាលឲ្យស្លាប់ ភ្លាមៗនៅនឹងកន្លែងកើតហេតុខាងក្រោយផ្ទះជនរងគ្រោះ។ ជនរងគ្រោះកំពុងអង្គុយចិតផ្លែស្វាយក៍ត្រូវជនសង្ស័ យស្រមើងស្រមៃថា ជនរងគ្រោះដេកជាមួយប្រពន្ធរបស់ខ្លួន។

ក្រោយពីមន្ត្រីនគរបាលពិនិត្យសពជនរងគ្រោះរួចក៍បានប្រគល់សពទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី និងកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់៕