គយចល័តតំបន់៦ស្រុកពញាក្រែកចាប់រថយន្តអត់ពន្ធស៊េរីទំនើបបាន៦គ្រឿង

0
283

ដោយៈ អធិបតី
ក្រចេះ: ប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធគយចល័តតំបន់៦ បានសហការជាមួយ មន្ត្រីគយ និងរដ្ឋាករ ខែត្រក្រចេះ កង រាជអាវុធហត្ថលើផ្ទៃប្រទេស និងកងរាជអាវុធហត្ថ ខែត្រក្រចេះ ព្រមទាំងមានការ សម្របសម្រួលពី លោកព្រះរាជអាជ្ញា ខែត្រក្រចេះ ធ្វើការបង្ក្រាបរថយន្តអត់ពន្ធស៊េរីទំនើបបានចំនួន៦គ្រឿង ស្ថិតនៅក្នុងភូមិសាស្រ្ត ខែត្រក្រចេះ កាលពីព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២។

កិច្ចប្រតិបត្តិការនេះយោងតាមអនុសាសន៍លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួល បន្ទុកជា អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងករណីផុតសុពលភាព នៃការបន្ធូរបន្ថយ ប្រាក់ពន្ធនាំចូល១០ភាគរយចំពោះរថយន្តចង្កូតឆ្វេង ដែលមានស្រាប់នៅក្នុងស្រុក និងដោយមានការចង្អុល បង្ហាញពី លោកអគ្គនាយករង និងជា ប្រធាននាយកដ្ឋានបង្ការ និងបង្រ្កាបបទល្មើស។

លោក ព្រា​ប គារ៉ាត់ ប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៦នៃគយចល័ត បានប្រាប់ឱ្យ ដឹងនៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ នេះថា រថយន្តស៊េរីទំនើបអត់ពន្ធចំនួន៦គ្រឿងនោះរួមមានៈ ទីមួយ រថយន្តម៉ាក Lexus ៥៧០ ចង្កូតឆ្វេងពណ៌ស ផលិតក្នុង ឆ្នាំ២០១៤ ពាក់ស្លាកលេខ ភ្នំពេញ 2BA-៤០៣០។ ទីពីរ រថយន្តម៉ាក Lexus Rx ៣៥០ ចង្កូតឆ្វេងពណ៌ស ផលិតក្នុង ឆ្នាំ២០១១ ពាក់ស្លាកលេខ ភ្នំពេញ
2BA-៨២៥៥។ ទីបី រថយន្តម៉ាក Lexus Rx ៣៥០ ចង្កូតឆ្វេងពណ៌ស ផលិតក្នុង ឆ្នាំ២០១២ ពាក់ស្លាកលេខ ភ្នំពេញ 2AM-២៨៤៨។ ទីបួន រថយន្តម៉ាក TUNDRA ចង្កូតឆ្វេងពណ៌ស ផលិតក្នុង ឆ្នាំ២០១៤ ពាក់ស្លាកលេខ ក្រចេះ 2C-៧៧០៧។ ទីប្រាំ រថយន្តម៉ាក Lexus Rx ៤០០H ចង្កូតឆ្វេងពណ៌ស ផលិតក្នុង ឆ្នាំ២០០៦ ពាក់ ស្លាកលេខ ភ្នំពេញ 2AI-១៥០១ និងទីប្រាំមួយ រថយន្តម៉ាក Lexus HS ២៥០H ចង្កូតឆ្វេងពណ៌ទឹកប្រាក់
ផលិតក្នុង ឆ្នាំ២០១០ ពាក់ស្លាកលេខ ខម2-២៨១២។

រថយន្តទាំងអស់ត្រូវបានកម្លាំងចម្រុះនាំយកមករក្សាទុកបណ្តោះអាសន្ននៅទីតាំងឈរជើងរបស់ គយការិយា ល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៦ ស្រុកពញាក្រែក ដើម្បីធ្វើកំណត់ហេតុល្មើសច្បាប់គយទៅតាម នីតិវិធី។

គួរបញ្ជាក់ថា កាលពីដើម ខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះលោក ព្រា​ប គារ៉ាត់ ប្រធានការិយាល័យស្រាវ ជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៦ នៃគយចល័ត បានដឹកនាំកម្លាំងចម្រុះបង្ក្រាប រថយន្តអត់ពន្ធ និងពាក់ស្លាក លេខក្លែងក្លាយបានចំនួន២០គ្រឿងស្ថិតនៅ ខែត្រត្បូងឃ្មុំ ខែត្រក្រចេះ និង ខែត្រមណ្ឌលគិរី។ នេះគឺជាលើកពីរ ហើយដែល លោកប្រធានគយចល័ត បានបញ្ចេញស្នាដៃល្អនាំមុខគេនៅកម្ពុជា៕