ក្រោយពីកើតមានរឿងមិនប្រក្រតីនេះឡើងអតិថិជនឈ្មោះ ឈាង សុគុណ និងប្រពន្ធឈ្មោះ វ៉ាន់ ស្រីពៅ បាន ស្វែងរកដំណោះស្រាយជាមួយក្រុមហ៊ុនលក់ផ្ទះល្វែងជាបន្តបន្ទាប់ តែមិនបានទាល់តែសោះ រហូតអតិថិជន ឈ្មោះ ឈាង សុគុណ និងប្រពន្ធឈ្មោះ វ៉ាន់ ស្រីពៅ បានដាក់លិខិតទៅអាជ្ញាធរពាក់ព័ន្ធជាច្រើនកន្លែង និង បានធ្វើការផ្សព្វផ្សាយព័ត៌មាន នេះផងដែរដើម្បីស្វែងរកដំណោះស្រាយ។
ទោះបីយ៉ាងណាក៍ដោយលោក ជា សុភ័ក្រ បម្រើការនៅ អនុប្រធាននាយកដ្ឋានបណ្ដុះបណ្ដាលវិជ្ជាជីវៈ និង មុខរបរ នៃអគ្គនាយកដ្ឋានពន្ធនាគារ និងប្រពន្ធឈ្មោះ គង់ យ៉ាងធី ម្ចាស់ក្រុមហ៊ុន ធី សុភ័ក្រ លក់និងទិញ ផ្ទះល្វែង មិនត្រឹមតែមិនដោះស្រាយជូនអតិថិជននោះទេគឺថែមទាំងប្តឹងអតិថិជនទៅតុលាការថែមទៀតផង កាលពីដើម ខែសីហា ឆ្នាំ២០២៣ កន្លងទៅដោយចោទពីបទ «បរិហារបង្កាច់កេរ្តិ៍ និងញុះញង់ឱ្យមានការរើស អើង» ទៅវិញ។
ចំណែកលោក ជា សុភ័ក្រ និងប្រពន្ធឈ្មោះ គង់ យ៉ាងធី ម្ចាស់ក្រុមហ៊ុន ធី សុភ័ក្រ លក់និងទិញផ្ទះល្វែងបាន ប្តឹងមនុស្សចំនួន៤នាក់នោះរួមមានឈ្មោះ សេក ម៉ាលី ,ឈ្មោះ សេក ចរិយា ,ឈ្មោះ ឈាង សុគុណ និងប្រ ពន្ធឈ្មោះ វ៉ាន់ ស្រីពៅ។
នៅក្នុងពាក្យបណ្តឹងរបស់ឈ្មោះ គង់ យ៉ាងធី បានសំណូមពរឱ្យតុលាការធ្វើការចោទប្រកាន់មនុស្សទាំង៤ នាក់នេះ តាមផ្លូវច្បាប់ និងស្នើសុំឃុំខ្លួនបណ្តោះអាសន្ន និងទាមទារសំណងជំងឺចិត្តចំនួន៥ម៉ឺនដុល្លារអាម៉េរិក។ អ្នកស្រី គង់ យ៉ាងធី ដោយអាងអំណាចប្ដីធ្វើការជាមន្ត្រីអនុប្រធាននាយកដ្ឋានបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងមុខ របរ នៃអគ្គនាយកដ្ឋានពន្ធនាគារ និងជាគ្រួសារមានទ្រព្យស្ដុកស្ដម្ភបានធ្វើឱ្យពាក្យបណ្ដឹងរបស់គាត់ខាងលើ មានដំណើរការយ៉ាងលឿនបំផុត។
ដោយសារតែមានភាពភ័យខ្លាច និងចង់បានយុត្តិធម៌ឈ្មោះ សេក ម៉ាលី, ឈ្មោះ សេក ចរិយា ,ឈ្មោះ ឈាង សុគុណ និង ប្រពន្ធឈ្មោះ វ៉ាន់ ស្រីពៅ បានផ្តល់ព័ត៌មានមកកាន់ អង្គភាពសារព័ត៌មានយើង កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ដោយរៀបរាប់ពីដំណើររឿង និងសូមឱ្យតុលាការផ្តល់ភាពយុត្តិធម៌ដល់ពួកគាត់ផង។ ហេតុអ្វីពួកគាត់ជាអតិថិជនទិញផ្ទះល្វែងឱ្យលុយគ្រប់ចំនួនហើយបែរជាផ្ទះមួយល្វែងមានប្លង់ចំនួន២ ម្ចាស់កម្ម សិទ្ធិ២នាក់ បែរជាត្រូវម្ចាស់ ក្រុមហ៊ុន ធី សុភ័ក្រ ប្តឹងទៅតុលាការថែមទៀតទៅវិញ។
ពាក់ព័ន្ធបញ្ហានេះលោកស្រី គង់ យ៉ាងធី ដើមបណ្តឹង និងជាម្ចាស់ក្រុមហ៊ុន ធី សុភ័ក្រ នៅរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ លើកឡើងថា ឈ្មោះ សេក ម៉ាលី បានខ្ចីលុយអ្នកស្រីជាង៩ម៉ឺនដុល្លារដើម្បីយកទៅ ទិញផ្ទះ ឡាន ដី និងជួសជុលផ្ទះ។ ចំណែកផ្ទះល្វែងមួយកន្លែងខាងលើដែលអ្នកស្រីលក់ឱ្យអតិថិជននោះ គឺមិនមានបញ្ហាអ្វីទេ ហើយក៍គ្មាននរណាម្នាក់មករករឿងអ្វីលោក ឈាង សុគុណ នោះដែរ។ ដូច្នេះបើគាត់ ចង់លក់ផ្ទះនោះវិញអ្នកស្រីទិញទៅតាមតម្លៃទីផ្សារ។ ចំណែកអ្នកឯទៀតអ្នកស្រីប្ដឹងចោទពី បទបរិហារកេរ្តិ៍។
នៅវេលាខាងលើនេះដែរអ្នកស្រី សេក ម៉ាលី ក៍បានធ្វើការបដិសេធនឹងសម្ដី គង់ យ៉ាងធី ថា គាត់ពុំបានជំពាក់ លុយកាត់របស់អ្នកស្រី គង់ យ៉ាងធី នោះទេ។ ចំណែកផ្ទះល្វែងលេខ១៣C និងផ្ទះលេខC១៣ គឺជាផ្ទះតែមួយ ហើយមានប្លង់ពីរចេញមុន និងចេញក្រោយ៕