ក្រុមការងារចុះជួយតំបន់បឹងជង្រុកត្រៀមរៀបចំប្រារព្ធកម្មវិធីខួបលើកទី២៣ឆ្នាំនៃនយោបាយឈ្នះឈ្នះ ២៩ធ្នូ ឆ្នាំ២០២១

0
131

ដោយៈ អធិបតី
បន្ទាយមានជ័យៈ ក្រុមការងារចុះជួយប្រជាពលរដ្ឋបឹងជង្រុកដឹកនាំដោយឯកឧត្តម ប៉ាន់ ខែមប៊ុនថន និងប្រជា ពលរដ្ឋទាំងអស់កំពុងរួមរៀបចំទីតាំងប្រារព្ធពិធីខួបលើទី២៣ឆ្នាំ នៃនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កំពុងក្លាយជាប្រធានបទចាប់អារម្មណ៍ថ្មីមួយទៀតនៃតំបន់អភិវឌ្ឍន៍ ភូមិ បឹងជង្រុកតេជោឈ្នះឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខែត្របន្ទាយមានជ័យ ដែលស្តែងឱ្យឃើញកាន់តែច្បាស់ នៃនយោបាយដែលនាំមកនូវសន្ដិភាព ការអភិវឌ្ឍន៍ និងភាពវៃឆ្លាតប្រកបដោយគតិបណ្ឌិតសម្តេចតេជោ។

នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ គឺជាថ្ងៃបញ្ចប់សង្គ្រាមស៊ីវិល និងធ្វើឲ្យកម្ពុជាទទួលបាន សុខសន្តិភាពពេញលេញ តាមរយៈនយោបាយ ឈ្នះ ឈ្នះ របស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានា យករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលនេះគឺជាឱកាសមានតម្លៃមិនអាចកាត់ថ្លៃបាន ដែលទឹកដីកម្ពុជា បានឆ្លងផុតពីភ្លើងសង្គ្រាមដ៏រ៉ាំរ៉ៃ ហើយប្រជាជនបានរួមរស់ក្នុង សុខសន្តិភាព យ៉ាងពេញបរិបូណ៍។

ក្នុងរយៈពេលជាង៥០០ឆ្នាំ នៃប្រវត្តិសាស្ត្ររបស់ខ្លួនមាតុភូមិយើង ដែលធ្លាប់តែឆ្លងកាត់នូវភ្លើងសង្គ្រាម និងការ ប្រល័យពូជសាសន៍ បានរកឃើញមកវិញ នូវសន្តិភាព តាមរយៈនយោបាយ ឈ្នះឈ្នះ ហើយបង្កើតបានជា ឱកាស សម្រាប់ការអភិវឌ្ឍន៍ប្រទេសកម្ពុជាឲ្យមានការចម្រើនលើគ្រប់វិស័យ។ យើងគប្បីរំឭកថា ចាប់តាំងពី ក្រោយរដ្ឋប្រហារថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ រហូតមកកម្ពុជាធ្លាក់ទៅក្នុងកលយុគបង្កឲ្យមានគ្រោះមហន្តរាយ យ៉ាងធ្ងន់ធ្ងរ។ ទោះបីជាមានកិច្ចព្រមព្រៀង ទីក្រុងប៉ារីស កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ក៍ដោយគឺកិច្ច ព្រមព្រៀងនេះគ្រាន់តែបានបើកឡើងនូវដំណាក់កាលថ្មីមួយប្រកបដោយភាពអនុគ្រោះសម្រាប់ដំណើរការ ស្វែងរក សន្តិភាព ការបង្រួបបង្រួមជាតិ ការស្តារ និងអភិវឌ្ឍន៍ប្រទេសឡើងវិញ តែប៉ុណ្ណោះ។

ក្រោយការបោះឆ្នោតសកល ឆ្នាំ១៩៩៣ បើទោះបី រដ្ឋធម្មនុញ្ញថ្មី ត្រូវបានបង្កើតឡើង ព្រះរាជាណាចក្រកម្ពុជា បានបន្តដំណើរលើមាគ៌ាប្រជាធិបតេយ្យសេរី ពហុបក្ស ប៉ុន្តែកិច្ចព្រមព្រៀងនេះមិនទាន់បាននាំមកនូវ សន្តិភាព ពេញលេញនៅឡើយទេ។ សង្គ្រាមស៊ីវិលនៅតែបន្តអូសបន្លាយកើតមានឡើងដែលបង្កដោយពួកខ្មែរក្រហម។ ប្រទេសយើងនៅតែមានតំបន់ត្រួតត្រា២ រដ្ឋាភិបាល២ និងកម្លាំងប្រដាប់អាវុធ២។

ប៉ុន្តែជាភ័ព្វសំណាងអាស្រ័យដោយកម្ពុជាយើងមានមេដឹកនាំប្រកបដោយបញ្ញាញាណឈ្លាសវៃពោរពេញដោយបទពិសោធន៍ និងភាពអង់អាចក្លាហាននោះគឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឲ្យ សង្គ្រាមរ៉ាំរ៉ៃនៅកម្ពុជាត្រូវបានបញ្ចប់ជាស្ថាពរតាមរយៈជោគជ័យ នៃនយោបាយឈ្នះឈ្នះ ដែលមានខ្លឹមសារ ស្នូល៣យ៉ាងគឺ «ជីវិត កម្មសិទ្ធិ និងអាជីព» ដោយធានា សុវត្ថិភាព ទាំងផ្លូវកាយនិងអាយុជីវិត ធានាអាជីព និង មុខរបរ និងធានាកម្មសិទ្ធិ ទ្រព្យសម្បត្តិដែលបានធ្វើឲ្យអង្គការចាត់តាំងទាំងខាងនយោបាយ និងយោធារបស់ ពួកឧទ្ទាមខ្មែរក្រហម ត្រូវរំលំរលាយជាស្ថាពរ។

កម្ពុជាទទួលបានមកវិញនូវសន្តិភាពពេញលេញ ការឯកភាពជាតិនិងឯកភាពទឹកដីទាំងស្រុងនៅក្នុង ឆ្នាំ១៩៩៨ ។ ដើម្បីឧទ្ទិសដល់ កិច្ចខិតខំប្រឹងប្រែង ក្នុងការបង្កើតបានមនុញ្ញផលដ៏ឧត្តុង្គឧត្តមនេះ រាជរដ្ឋាភិបាល បានកំ ណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំជា ទិវានយោបាយឈ្នះឈ្នះ ដែលបានបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ហើយបានកសាងវិមានឈ្នះឈ្នះ ដើម្បីចារឹកនិងតម្កល់ទុកនូវនិមិត្តរូបវត្ថុតាងនានា ដែលបង្ហាញប្រវត្តិនៃដំណើរ ការតស៊ូសង្គ្រោះប្រទេសជាតិព្រមទាំងសមិទ្ធផលនៃការកសាងនិងការពារមាតុភូមិទុកជាការចងចាំនិងជាមេរៀន សម្រាប់មនុស្សគ្រប់ៗជំនាន់។

សន្តិភាព ដែលកើតមានក្នុងរយៈពេល២២ឆ្នាំកន្លងទៅនេះបានធ្វើឲ្យកម្ពុជាមានឱកាសធ្វើការអភិវឌ្ឍ សេដ្ឋកិច្ច សង្គមបានយ៉ាងឆាប់រហ័ស ហើយប្រជាជនបានរួមរស់ប្រកបដោយភាពសុខដុមរមនាក្នុងសង្គមជាតិ។ ទោះជា យ៉ាងនេះក្តីក៍ សន្តិភាព នៅតែទទួលរងការគំរាមកំហែងពីពួកប្រឆាំងជ្រុលនិយម និងពួកក្បត់ជាតិមួយចំនួន ដែលឱនក្បាលធ្វើជាខ្ញុំកញ្ចះដាច់ថ្លៃរបស់បរទេសបញ្ឆេះបដិវត្តន៍ពណ៌ដើម្បីផ្តួលរំលំ រាជរដ្ឋាភិបាលកម្ពុជា ដឹក នាំដោយ គណបក្សប្រជាជនកម្ពុជា ដែលជាទង្វើផ្ទុយទាំងស្រុងពី រដ្ឋធម្មនុញ្ញ និងពីឆន្ទៈរបស់ប្រជាជនខ្មែរគ្រប់ ស្រទាប់វណ្ណៈ។

ដោយធ្លាប់ឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ និងការតស៊ូដ៏លំបាកវេទនាក្នុងភ្នក់ភ្លើងសង្គ្រាម និងរបបប្រល័យពូជ សាសន៍ ព្រមទាំងការឆ្លងកាត់ការខិតខំព្យាយាមស្វះស្វែងរកបានមកវិញនូវ សុខសន្តិភាព ឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី ការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងការអភិវឌ្ឍប្រទេសទើប សម្តេចតេជោ ហ៊ុន សែន ប្រ ធាន គណបក្សប្រជាជនកម្ពុជា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជាមគ្គុទេសក៍ដ៏ឆ្នើមរបស់ប្រជា ជនកម្ពុជាបានប្តេជ្ញាដាច់ខាតទោះត្រូវបង់ក្នុងតម្លៃណាក៍ដោយក៍ត្រូវតែការពារថែរក្សាឲ្យបាននូវ សន្តិភាព និង ទប់ស្កាត់មិនឲ្យកម្លាំងអមិត្តណាមកបំផ្លិចបំផ្លាញ សន្តិភាព ដែលរកបានមកវិញដោយលំបាកនេះទៅវិញបាន ឡើយ។

មត៌កសាសន៍ នេះគឺជាការចងចាំ និងជាការដាស់តឿនក្រើនរំឭកដល់យើងទាំងអស់គ្នាជាពិសេសស្រទាប់យុវ ជនឲ្យបានយល់ដឹងកាន់តែជ្រាលជ្រៅទូលំទូលាយអំពីស្មារតីនៃនយោបាយ ឈ្នះឈ្នះ និងខិតខំលើកកម្ពស់ មនសិការស្នេហាជាតិ ចូលរួមថែរក្សាការពារសន្តិភាពឲ្យបានគង់វង្ស និងរាំងស្កាត់ មិនឲ្យប្រវត្តិសាស្ត្រជ្រាំដែល ដ៏ឈឺចាប់ពី អតីតកាល កើតមានឡើងសារជាថ្មីទៀតនៅលើមាតុភូមិកម្ពជាយើងឡើយ។

ឯកឧត្តម ប៉ាន់ ខែមប៊ុនថន មានប្រសាសន៍នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ នេះថា ខណៈនេះគឺយើងធ្វើ ឡើងស្របតាមការណែនាំពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលជាស្ថាបនិក នៃនយោបាយ ឈ្នះ ឈ្នះ ឱ្យយុវជនជំនាន់ក្រោយដែលបានរស់ក្រោម សន្ដិភាព យើងត្រូវសំដែងនូវការចងចាំឱ្យច្បាស់អំពីប្រវត្តិ
សាស្ត្ររបស់ជាតិយើង។ អីចឹងប្រវត្តិសាស្ត្ររបស់ប្រជាជាតិខ្មែរយើង សន្ដិភាពពិតប្រាកដ នៅ ឆ្នាំ១៩៩៨ ក្រោ យនយោបាយឈ្នះឈ្នះ បន្ទាប់ពីយើងបានរំដោះប្រទេសផុតពីរបប ប៉ុល ពត នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ មក។ អីចឹងក្រោយពីយើងគ្រប់គ្រងប្រទេសថ្នាក់ដឹកនាំរបស់យើងលោកបានការពារមិនឱ្យរបប ប៉ុល ពត វិល មកវិញ និងខិតខំកសាងប្រទេសពីចំណុចសូន្យរហូតមកដល់ ឆ្នាំ១៩៩៨ គឺសម្ដេចតេជោ លោកបានយកជីវិត ធ្វើដើមទុនម្ដងទៀតដើម្បីប្ដូរមកនូវ សន្ដិភាព ដែលយើងនិយាយថា បញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជាហើយរស់ ក្នុងខ្មែរសន្ដិភាពតែមួយ លេងមានខ្មែរក្រហមទៀតហើយ គឺរស់នៅក្រោម ដំបូលសន្ដិភាព។

ជំនួយការសម្ដេចតេជោ បានបន្តទៀតថា យើងចង់បំផុសឱ្យប្រជាពលរដ្ឋរបស់យើង និងយុវជនជំនាន់ក្រោយ បានដឹងច្បាស់អំពីប្រវត្តិសាស្ត្រដើម្បីចៀសវាងការវង្វេងប្រវត្តិសាស្ត្រ ងាយចាញ់បោកអគតិ ដែលមានចេនា មិនល្អមកដល់កម្ពុជាយើង។ សរុបមកទាំងនេះគឺជា ឆន្ទៈរបស់យើង ក្នុងការលើកកម្ពស់នូវស្ថាបនិកសន្តិភាព និងឆ្នាំដែលយើងទទួលបាន «សន្ដិភាពពិតប្រាកដ» ៕