ការសោយទិវង្គតសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ គួរឱ្យអាសូរនៃរាជវង្សព្រះមហាក្សត្រខ្មែរ

0
444

ដោយៈ បាយ៉ង់ថាមស៍
ភ្នំពេញៈ ការសោយទិវង្គតរបស់ សម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ ក្នុងព្រះជន្មាយុ៧៧ព្រះវស្សា កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ នៅប្រទេសបារាំងដែលជា អតីតនាយករដ្ឋមន្ត្រីទីមួយ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងទសវត្សរ៍ ឆ្នាំ១៩៩០ អតីតព្រះប្រធានរដ្ឋសភាជាតិកម្ពុជា និងជាព្រះប្រធាន គណបក្សហ្វ៊ុនស៊ិនប៉ិច ប្រហែលជាមិនមែន ដោយសារ ជរា ព្យាធិ មរណៈ ទាំងស្រុងនោះទេតែអាចមកពីការជំងឺឈឺរ៉ាំរ៉ៃទ្រុឌទ្រោមរឿងគ្រោះថ្នាក់ចរាចរពីរ លើកជាប់ៗគ្នា។ ណាមួយទ្រង់ចូលវ័យកាន់ចាស់ផងទៅហើយ ដូច្នេះការប៉ះទង្គិចរាងកាយទៀតសោតមិនងាយ នឹងជាសះស្បើយឡើយ។

បើយើងក្រឡេកទៅមើលទៅ ព្រះញាតិវង្ស ព្រះមហាក្សត្រថៃ វិញគឺខុសពីយើង។ ថៃគេគិតថា ព្រះមហាក្សត្រ ជានិមិត្តរូបសន្តិសុខជាតិ របស់ពួកគេ។ ការមើលងាយប្រមាថកាតទានព្រះញាតិវង្សស្មើនឹងប្រមាថស្តេចរបស់ ពួកគេផ្ទាល់ទោះជាអ្នកនោះជាតិសាសន៍អ្វីក៍ដោយកុំថាឡើយ អាមេរិកាំង បារាំង អង់គ្លេស ក៍ថៃមិនខ្លាចនឹង
ចាប់ដាក់គុកនោះដែរឱ្យតែហ៊ានក្រអឺតក្រទមប្រមាថស្ដេចរបស់ពួកគេ។

នៅថ្ងៃមួយមាន ជនជាតិបារាំង ម្នាក់មានលុយរាប់រយលានដុល្លារ ហើយជានាយកក្រុមហ៊ុនខ្សែភាពយន្ត Film Executive ដ៏ល្បីល្បាញប្រចាំ ស្រុកបារាំង បានធ្វើដំណើរមកកាន់ ក្រុងបាងកក ដោយជិះយន្តហោះថៃ Thai Airway ថ្នាក់ខ្ពស់ Business class និងថ្លៃបំផុតជាមួយ ព្រះញាតិវង្សស្តេចថៃ Royal familied ប្រហែល១០
អង្គទៀត។

ការហោះហើរពី ក្រុងប៉ារីស ប្រទេសបារាំង មកកាន់ ក្រុងបាងកក ប្រទេសថៃ​ មានរយៈពេល១២ម៉ោង រីឯអ្នក បម្រើនៅលើយន្តហោះនោះវិញ Flight attendants បិទភ្លើងអ្នកជិះត្រូវការសម្រាក ហើយអ្នកបម្រើនៅលើ យន្តហោះក៍បានប្រាប់ទៅកាន់ភ្ញៀវបារាំងឱ្យបិទភ្លើង ពីព្រោះអ្នកដំណើរត្រូវការសម្រាក។ តែទោះជាអ្នកបម្រើ អង្វរករភ្ញៀវបារាំងនោះយ៉ាងណាក៍ដោយមិនក៍គេមិនស្តាប់ដែរ។ អ្នកបម្រើយន្តហោះបានប្រាប់ថា មានព្រះ ញាតិវង្ស នៅជិតហ្នឹងងដែរ! ដោយគ្រាន់ឮពាក្យបែបនេះភ្ញៀវបារាំងនោះគាត់រិតតែផ្គើនមិនបិទភ្លើងរហូតមក ដល់ ក្រុងបាងកក តែម្ដង។

នៅពេលចុះពីលើយន្តហោះនោះភ្លាមឡានតម្រួតថែជាង២០គ្រឿងក៍បានស្វាគមន៍ ជនជាតិបារាំង នោះភ្លាម តែម្ដងដោយដឹកគាត់យកទៅចូល ពន្ធនាគារ។ ស្អែកឡើងបារាំងរូបនោះក៍ត្រូវបាន ព្រះចៅយូហួរថៃ ដោះលែង ឱ្យមានសេរីភាពវិញ (The King pardoned him and released) ។

ងាកមកមើលរឿងខ្មែរយើងវិញនៅក្នុង ឆ្នាំ១៩៧៣ សែព្រះរាជវង្ស មិនត្រូវបានឱ្យគេឱ្យតម្លៃ នៅក្នុងសង្គមខ្មែរ នោះទេ។ ព្រះអង្គខ្លះឈប់ប្រើ «ព្រះរាជសព្ទ» ដោយយកពាក្យ លោកនិងលោកស្រី មកប្រើជំនួសវិញដូចជា លោកឧត្តមសេនីយទោ ស៊ីសុវត្ថិ សិរីមតៈ ,លោកវរសេនីយ៍ឯកទ័ពអាកាស នរោត្តម វ៉ាតវ៉ាន់នី ,អ្នកស្រី
ស៊ីសុវត្ថិ សាម៉នម៉េត ជាដើម។ល។

បុត្រសនិស្សា (កូនប្រសារ) បុត្រាពីរព្រះអង្គ និងបុត្រីមួយព្រះអង្គ ត្រូវតុលាការសឹករបប សាធារណរដ្ឌខ្មែរ យកឡើងតុលាការចំណោមនោះគឺទ្រង់ នរោត្តម នរទីប៉ោ ,ទ្រង់ នរោត្តម រណឫទ្ធិ ម្ចាស់ក្សត្រី នរោត្តម បទុមបុប្ផា។ ដោយឡែកសម្ដេចព្រះរាម នរោត្តម បុប្ផាទេវី អត់បានឡើងទេពីព្រោះទ្រង់នៅជាប់មើលថែរក្សា ព្រះអយ្យការ របស់ទ្រង់ព្រះឈួនគឺ ព្រះមហាក្សត្រីយានី មុនយាងទៅ ក្រុងប៉េកាំង កាលពី ខែវិច្ឆិកា ឆ្នាំ ១៩៧៣។

សម្ដេចព្រះរាម នរោត្តម បុប្ផាទេវី និងសម្តេចក្រុមព្រះ នរោត្តម រណឫរិទ្ធ ព្រះអង្គបានយាងចេញទៅ ស្រុក បារាំងរួច។ រីឯព្រះអង្គម្ចាស់ នរោត្ត នរទីប៉ោ យាងតាមព្រះបិតាទ្រង់ ក៍ត្រូវពួកខ្មែរក្រហមសម្លាប់ចោលជាមួយ ព្រះញាតិវង្ស១៣អង្គទៀត។

កាលនៅក្នុងជំរុំសាយប៊ី (Site B) គេធ្លាប់បានជួប សម្ដេចព្រះរាម នរោត្តម បុប្ផាទេវី បង្ហាត់របាំកូនខ្មែរនៅក្នុង ជំរុំ ហើយគេធ្លាប់បានជួបញឹកញាប់ សម្តេចក្រុមព្រះ នៅជំរុំ នៃព្រះដំណាក់របស់ព្រះអង្គនៅក្នុង ខែត្រសុរិន្ទ នៃប្រទេសថៃ សព្វថ្ងៃហើយអ្នក ស្រុកសុរិន្ទ ច្រើនហៅព្រះអង្គថា «ស្តេចតូចខ្មែរ»។

ចុងក្រោយប្រជានុរាស្ត្រខ្មែរសូម ថ្វាយព្រះអាល័យ សូមចូលរួមមរណទុក្ខ និងសូមព្រះវិញ្ញាណក្ខន្ធ ព្រះអង្គ សោយទិវង្គត ទៅកាន់ព្រះសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ នេះជារឿងរ៉ាវប្រវត្តិដ៏ជូរចត់ នៃរាជវង្សានុវង្ស របស់ជាតិខ្មែរមិនសូវខុសគ្នាពីសតវត្សន៍មុនៗនោះទេ៕ ប្រភពពី (ហ្វេសប៊ុក)